អ៊ីម៉ែល ទំនាក់ទំនងយើង ឱកាសការងារ
សេចក្តីជូនដំណឹង!
អត្រាអ្នកផ្ទុកមេរោគអេដស៍ និង ជំងឺអេដស៍ ក្នុង ចន្លោះ ពីអាយុ ១៥-៤៩ឆ្នាំ បានធ្លាក់ចុះ គួរអោយ កត់សំគាល់ ដោយធ្លាក់ចុះពី ២,៨% ក្នុងឆ្នាំ ២០០២ មកត្រឹម ១,៩% ក្នុងឆ្នាំ២០០៣។ ទោះបីយ៉ាងនេះក្តី អត្រាជារួមស្ថិត នៅក្នុងកំរិតខ្ពស់នៅឡើយ។ សមាគម ឥន្ទធនូត្រូវបានបង្កើតឡើង ចាប់តាំងពី ខែកក្កដា ឆ្នាំ២០០០ គឺជាអ្នកផ្តល់ប្រឹក្សាពី ជំងឺអេដស៍ តាមរយៈប្រព័ន្ធទូរស័ព្ទ ជាលើកដំបូងនៅក្នុងប្រទេស កម្ពុជា។ មកដល់ពេល បច្ចុប្បន្ននេះ ឥន្ទធនូ ដំនើរការ បានរយៈពេល៥ឆ្នាំ ដោយផ្តល់នូវពត៌មានដែលមាន លក្ខណៈសុក្រិត អំពីមេរោគអេដស៍ និង ជំងឺអេដស៍ ទៅកាន់អតិថិជនរបស់ខ្លួន និង ណែនាំគេអោយ ទៅរក សេវា សុខភាពសាធារណៈផ្សេងៗ ស្របតាមតំរូវការ របស់ ពួកគេ។ ឥន្ទធនូ ដំនើរការតាមរយៈប្រពន្ធ័ទូរស័ព្ទ ៣ ខ្សែ ដោយ ២ ខ្សែមានលេខ ០១២ ៩៩៩ ០០៨ និង ០១២ ៩៩៩ ០០៩ គឺ មិនត្រូវបានគិតថ្លៃទេ ចំពោះអ្នកហៅចូល(ប្រព័ន្ធ Cellcard) ។ ចំពោះលេខទាំង 2 ខ្សែនេះ អាចទាក់ទងបាន ចាប់ពី ថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ ពីម៉ោង ១២ថ្ងៃត្រង់ ដល់ម៉ោង ៨យប់។
ចំនួនអ្នកកំពង់ទស្សនា | 1 |
ចំនួនអ្នកទស្សនាថ្ងៃនេះ | 39 |
ចំនួនអ្នកទស្សនាម្សិលមិញ | 72 |
ចំនួនអ្នកទស្សនាសប្តាហ៍មុន | 565 |
ចំនួនអ្នកទស្សនាខែមុន | 2,060 |
ចំនួនអ្នកទស្សនាសរុប | 51,037 |
INTHANOU Association. Phnom Penh, Cambodia
© 2015 Inthanou Association, All Rights Reserved