សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់ពត៌មានបន្ថែមទាក់ទង និងមេរោគអេដស៌ ជំងឺអេដស៌ សូមទូរស័ព្ទមកកាន់លេខ ០១២៩៩៩០០៨/០១២៩៩៩០០៩ និង ០៩២៩១៤១១១ ចាប់ពីម៉ោង១១ថ្ងៃត្រង់ដល់ ម៉ោង៨យប់ រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ។  
 



េចក្តីផ្តើម
អត្រាអ្នកផ្ទុកមេរោគអេដស៍ និង ជំងឺអេដស៍ ក្នុង ចន្លោះ ពីអាយុ ១៥-៤៩ឆ្នាំ បានធ្លាក់ចុះ គួរអោយ កត់សំគាល់ ដោយធ្លាក់ចុះពី ២,៨% ក្នុងឆ្នាំ ២០០២ មកត្រឹម ១,៩% ក្នុងឆ្នាំ២០០៣។ ទោះបីយ៉ាងនេះក្តី អត្រាជារួមស្ថិត នៅក្នុងកំរិតខ្ពស់នៅឡើយ។

សមាគម ឥន្ទធនូត្រូវបានបង្កើតឡើង ចាប់តាំងពី ខែកក្កដា ឆ្នាំ២០០០ គឺជាអ្នកផ្តល់ប្រឹក្សាពី ជំងឺអេដស៍ តាមរយៈប្រព័ន្ធទូរស័ព្ទ ជាលើកដំបូងនៅក្នុងប្រទេស កម្ពុជា។ មកដល់ពេល
បច្ចុប្បន្ននេះ ឥន្ទធនូ ដំនើរការ បានរយៈពេល៥ឆ្នាំ ដោយផ្តល់នូវពត៌មានដែលមាន
លក្ខណៈសុក្រិត អំពីមេរោគអេដស៍ និង ជំងឺអេដស៍ ទៅកាន់អតិថិជនរបស់ខ្លួន និង ណែនាំគេអោយ ទៅរក សេវា សុខភាពសាធារណៈផ្សេងៗ ស្របតាមតំរូវការ របស់ ពួកគេ។

ឥន្ទធនូ ដំនើរការតាមរយៈប្រពន្ធ័ទូរស័ព្ទ ៣ ខ្សែ ដោយ ២ ខ្សែមានលេខ ០១២ ៩៩៩ ០០៨ និង ០១២ ៩៩៩ ០០៩ គឺ មិនត្រូវបានគិតថ្លៃទេ ចំពោះអ្នកហៅចូល និង មួយខ្សែទៀត ០១២ ៩១៤ ១១១ ជាប្រភេទ សេវាបង់ថ្លៃដែលមានលក្ខណៈអនុគ្រោះ។ ចំពោះលេខដែល
មិនបង់ថ្លៃ ទាំង ២ខ្សែនេះ អាចទាក់ទងបាន ចាប់ពី ថ្ងៃច័ន្ទ ដល់ ថ្ងៃសៅរ៍ ពីម៉ោង ១១ថ្ងៃត្រង់ ដល់ម៉ោង ៨យប់។ ដោយឡែក ចំពោះទូរស័ព្ទ មួយខ្សែទៀត ដែលត្រូវបានគិតថ្លៃ មានដំនើរ
ការ ពីម៉ោង ២ រសៀល ដល់ ម៉ោង ៨ យប់។
អ្នកឧបត្ថមចំបង
 
  • MOBITEL
  • UNICEF
  • UNESCO
  • FRENCH EMBASSY
  • SIDA INFO SERVICE
  • Pharmaciens Sans Frontieres - Comité International (PSF-CI)
  • ការផ្តល់ប្រឹក្សា តាមរយៈទូរស័ព្ទ គឺត្រូវបានផ្តល់ដោយ វេជ្ជបណ្ឌិត ជំនាញ។ ចំនួនអ្នកផ្តល់ប្រឹក្សាទាំង ពីរភេទ មានអត្រាស្មើគ្នា។
  • ឥន្ទធនូផ្តល់នូវការប្រឹក្សាដែលមាន លក្ខណៈសំងាត់ និង អនាមិកដល់ អតិថិជន។


 

 

 

គោលបំនង របស់សមាគមឥន្ទធនូ
 
ផ្តល់ពត៌មានដែលលក្ខណៈសុក្រិតពីបញ្ហា មេរោគអេដស៍ , ជំងឺអេដស៍ និង កាមរោគ ដែលទាក់ទងទៅនឹង ការឆ្លង ការការពារ ការព្យាបាល និង ការថែទាំ ទៅកាន់
ប្រជាពលរដ្ឋកម្ពុជា ព្រមទាំងមាន ផ្តល់ប្រឹក្សារ និង គាំទ្រផ្លូវចិត្ត ចំពោះ អ្នកផ្ទុក
មេរោគអេដស៍ និង ក្រុមគ្រួសាររបស់ពួកគេ ហើយណែនាំអោយគេទៅ រក សេវា
សុខភាពសាធារណៈរបស់រដ្ឋនិង អង្គការក្រៅរដ្ឋាភិបាលស្របតាមតំរូវការរបស់ពួកគេ
រក្សានិងស្វែងរកនូវពត៌មានថ្មីៗ នៅក្នុងទំព័រអ៊ីនធើណិតរបស់ ឥន្ទធនូ ដើម្បីទាក់ទាញ
អ្នកប្រើប្រាស់ ជាពិសេស ពួកយុវវ័យ
ទំនាក់ទំនងជាមួយ រដ្ឋាភិបាល បណ្តាអង្កការជាតិ និង អន្តរជាតិ អង្គការក្រៅ
រដ្ឋាភិបាល និង ភ្នាក់ងារ អង្គការ សហប្រជាជាតិ សំរាប់ការ សហប្រតិបត្តិការ លើផ្នែកបច្ចេកទេស
បង្កើត និង ប្រមូល ទិន្នន័យរបស់អ្នកទូរសព្ទ័ចូល និង ធ្វើការសិក្សាដើម្បីយក
ទៅប្រើប្រាស់ជាប្រភពនៃ ពត៌មាន ចំពោះការយល់ដឹង ឥរិយាបថ និង ការប្រព្រឹត្ត ដែលទាក់ទងទៅនឹង មេរោគអេដស៍ ជំងឺអេដស៍ និង កាមរោគ ព្រមទាំងឥរិយាបថ
នៃការប្រព្រឹត្តផ្លូវភេទ របស់អ្នកអតិថិជនផងដែរ
រក្សានូវគុណភាព នៃសេវាកម្មរបស់ឥន្ទធនូ តាមរយៈការបង្កើន សមត្ថភាពអ្នកផ្តល់
ប្រឹក្សា និង រក្សាការ ផ្សព្វផ្សាយ ជាប្រចាំ
 
  លទ្ធផលប្រចាំឆ្នាំ កក្កដា ឆ្នាំ២០០
   
  របាយការណ៌សមិទ្ធិផល ចុះផ្សាយឆ្នាំ២០០៥
   
  លទ្ធផលប្រចាំឆ្នាំ កក្កដា ២០០៤-មិថុនា២០០៥
  ចំនួនអ្នកទូរស័ព្ទចូលក្នុងមួយឆ្នាំ  
ចំនួនសរុប អ្នកទូរសព្ទ័ចូល ក្នុងឆ្នាំទី៥នេះ មានចំនួនួ ៥៧,៦២៨នាក់។ ចំនួនអ្នកទូរសព្ទ័ចូលកម្មវិធី នៅតែរក្សាការកើនឡើង ជា រៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំដំបូង រហូតដល់ពេលបច្ចុប្បន្ននេះ ។ ជាទូទៅ អ្នកទូរសព្ទ័ចូល មានអាយុចន្លោះ រវាង ១៥-២៤ ឆ្នាំ ដែលមានភាគរយ ស្មើនឹង ៦៣% នៃចំនួនអ្នកហៅទូរសព្ទ័ចូលទាំងអស់។
 
 
 
 

 
  ទិន្នន័យអ្នកទូរស័ព្ទចូល  
  អត្តសញ្ញាណផ្លូវភេទៈ ជាមួយនឹងការយល់ព្រមបង្ហាញ ពីអត្តសញ្ញាណផ្លូវភេទដោយខ្លួនឯង (ប្រុសរួមភេទ ជាមួយប្រុស, ជាស្រីរួម ភេទជាមួយស្រី, រឺ អ្នករួមភេទជាមួយទាំងពីរភេទ) បង្ហាញអោយឃើញថា អ្នកហៅចូលមានចំនួន ១៨៦ នាក់ ជាបុរសស្រឡាញ់បុរសដូចគ្នា, ៥នាក់ ជាស្រីស្រឡាញ់ស្រីដូចគ្នា និង ៥នាក់ទៀត ជាអ្នកដែលមានការរួមភេទ ជាមួយ មនុស្សទាំងពីរភេទ ។  
 

 
  ប្រភពនៃអ្នកទូរសព្ទ័ចូលៈ ការទូរសព្ទ័ចូល មានមកពីគ្រប់ ខេត្ត ក្រុងក្នុងប្រទេស ជាពិសេសតំបន់ ដែលមានអត្រា ប្រជាជនខ្ពស់ ដូចជា ភ្នំពេញ (២២%), កំពង់ចាម(១២%), បាត់ដំបង(១១%) និង កណ្តាល(៧%)។ ការកត់សំគាល់បង្ហាញអោយឃើញថា ភាគរយ
 នៃអតិថិជនដែលទូរសព្ទ័ចូល មានចំនួនតិច គឺ នៅតំបន់មួយចំនួន ដូចជា ខេត្តរតនៈគីរី , មណ្ឌលគីរី , ស្ទឹងត្រែង ,ព្រះវិហារ , ប៉ៃលិន, ឧត្តរមានជ័យ និង កោះកុង។
 
   
  មុខរបររបស់អ្នកទូរសព្ទ័ចូលៈ ភាគច្រើននៃអ្នកទូរសព្ទ័ចូល គឺជា សិស្ស-និស្សិត (៣៦%), មន្ត្រីរាជការ (២០%), អាជីវករ(១៩%)ជាដើម ដែលមានចំនួន ភាគរយចុះតាមលំដាប់លំដោយ។
កត្តាដែលគួរអោយកត់សំគាល់នោះ គឺ ១៦% នៃអតិថិជន ភេទស្រីទាំងអស់ គឺជា ស្ត្រីមេផ្ទះ។
ពត៌មានលំអិតសូមមើល ក្នុងក្រាហ្វិក ខាងក្រោម ៖
 
   
  សំណួររបស់អ្នកទូរស័ព្ទចូល  
  សំនួរដែលយើងចាត់ទុកថាជាសំនួរចំបង គឺ រាល់សំនួរសំខាន់ ដែលគាត់បានចោទសួរ នៅពេលដែលគាត់ទូរសព្ទ័ចូល។ ជាទូទៅ សំនួរទាំងអស់ មានលក្ខណៈខុសៗគ្នា រវាងអ្នក
ទូរសព្ទ័ចូល ជាស្ត្រីភេទនិង បុរស។ ពត៌មានលំអិតសូមមើល ក្នុងក្រាហ្វិក ខាងក្រោម ៖
ចំពោះអ្នកទូរសព្ទ័ចូលជាបុរសៈសំនួរជាចំបងរបស់អតិថិជនជាបុរស មានតាមលំដាប់លំដោយ
ដូចជា សំដៅទៅលើ ការឆ្លងមេរោគអេដស៍ , ប្រវត្តិមេរោគអេដស៍, រោគសញ្ញាមេរោគអេដស៍ ,
ការការពារការឆ្លងមេរោគអេដស៍ ជាដើម .។
 
 


ចំពោះអ្នកទូរសព្ទ័ចូលជាស្ត្រីស្ត្រីមានការចាប់អារម្មណ៍ទៅលើ បញ្ហាដែលមានតាមលំដាប់
លំដោយ ដូចជា ការឆ្លងមេរោគអេដស៍ , ប្រវត្តិមេរោគអេដស៍, រោគសញ្ញាមេរោគអេដស៍
និង សុខភាពបន្តពូជ ជាដើម .។

 
  ទស្សនៈភ័ណ្ឌច្រឡំរបស់អ្នកទូរស័ព្ទចូល  
  មានអតិថិជន មួយចំនួន នៅតែមានការព្រួយបារម្ភពី បែបបទនៃការ ឆ្លងមេរោគអេដស៍ ដោយពួកគេនៅតែគិតថាៈ មេរោគអេដស៍ អាចឆ្លង តាមរយៈចំណីអាហារ , ទំនាក់ទំនងក្នុង
សង្គម , ទឹកភ្នែក, ញើស, សំលៀកបំពាក់ , សត្វទិច រឺ ខាំ រឺ ការហែលទឹកជាដើម។
 
   
  កិច្ចសហប្រត្តិបត្តការ  
  ឥន្ទធនូមានកិច្ចសហប្រតិបត្តិការ ជាមួយ អង្គការជាតិ និង អន្តរជាតិ មួយចំនួន ដូចជា ៖
  • UNDP and NAA: ដោយភ្ជាប់លេខរបស់កម្មវិធី ឥន្ទធនូ ទៅនឹងយុទ្ធនាការ ផ្សព្វផ្សាយ អំពីមេរោគអេដស៍ និង ជំងឺអេដស៍ ក្រោមប្រធានបទ មនុស្សគ្រប់រូបត្រូវ ហ៊ាននិយាយដោយ ចំហពីបញ្ហា មេរោគអេដស៍ និង ជំងឺអេដស៍ នៅក្នុង ឆ្នាំ២០០៣។
  • អង្កការ Care កម្ពុជា  សហការគ្នាលើចំនុច សំនូមពរតាមរយៈប្រអប់សំបុត្រ នៃគំរោងអនាគតថ្មី របស់អង្កការ Care។ ឥន្ទធនូ ទទួលខុសត្រូវ ក្នុងការ ឆ្លើយតបទៅនឹងសំនួរ ដែលប្រមូលពីប្រអប់សំបុត្រ របស់គំរោងនេះ នៅតាមបណ្តារោងចក្រកាត់ដេរដែលជាគោលដៅ របស់ អង្កការ Care ហើយ ថតជា កាសែតអាត់សំលេង ដើម្បីយកទៅចាក់ផ្សាយ នៅតាមបណ្តា រោងចក្រកាត់ដេរទាំងនេះវិញ ។
  • យូណេស្កូ និង ក្រសួងអប់រំ : ភ្ជាប់លេខទូរស័ព្ទរបស់កម្មវិធី ទៅលើយុទ្ធនាការ ផ្សព្វផ្សាយ អំពីមេរោគ អេដស៍ និង ជំងឺអេដស៍ តាមរយៈកីឡាអត្តពលកម្ម ក្នុងឆ្នាំ ២០០៣-២០០៤
  • យូណេស្កូ ៖ បង្កើត និង តំឡើង គេហទំព័រ របស់ឥន្ធធនូ, សេវាទូរស័ព្ទខ្សែ ទី៣ ដែលបង់ថ្លៃ ក្នុងតំលៃអនុគ្រោះ ព្រមទាំងបង្កើត សំភារៈផ្សព្វផ្សាយ មួយចំនួនទៀត
  • Sida Info Service (SIS): SIS ជួយ ឥន្ទធនូ ក្នុងការបង្កើនសមត្ថភាពបុគ្គលិក, គាំទ្រផ្នែកបច្ចេកទេស (ជួយផ្តល់យោបល់ អំពីការរៀបចំរបៀបណែនាំ ការឆ្លើយសំនួរ - បច្ចេកទេសព័ត៌មានវិទ្យា ) និង ជួយស្វែង រកអ្នកឧបត្ថម្ភបន្ថែមដល់ ឥន្ទធនូ
  • ESTHER : ជួយឥន្ទធនូ ក្នុងការបង្កើនសមត្ថភាពបុគ្គលិក
  • BBC-World Service Trust: ភ្ជាប់លេខទូរស័ព្ទរបស់កម្មវិធី ជាមួយនឹង យុទ្ធនាការផ្សព្វផ្សាយ ដែលលើក ទឹកចិត្ត អោយប្រជាពលរដ្ឋ ធ្វើតេស្តឈាមរកមេរោគអេដស៍ នៅមណ្ឌលធ្វើតេស្តឈាម ដោយស្មគ្រ័ចិត្ត និង រក្សាការសំងាត់
  • ជាមួយនឹងអង្គការក្រៅរដ្ឋាភិបាល និងអង្គការអន្តរជាតិនានា ដោយប្រើប្រាស់ រឺ ភ្ជាប់លេខទូរសព្ទ័ របស់ ឥន្ទធនូ ទៅក្នុងកម្មវិធីរបស់គេ
 
 
  បញ្ចប់សេចក្តី  
  ឥន្ទធនូ បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ពត៌មានទៅកាន់អតិថិជន ។ ឥន្ទធនូ ជាប្រភពពត៌មាន ដែល មានប្រយោជន៍ ដោយបានផ្តល់ពត៌មាន ដែលមានលក្ខណៈអនាមិក និង សំងាត់ ទៅកាន់អ្នកដែលបានទូរសព្ទ័ចូល។ ឥន្ទធនូ បានជំនះដើម្បីបង្កើននូវការឆ្លើយតប ទៅនឹងការកើនឡើងនៃតំរូវការរបស់អ្នកទូរសព្ទ័ចូល ដោយមានគំរោង បំពាក់នៅប្រព័ន្ធទទួល
ទូរសព្ទ័ ដែលមានលក្ខណៈទំនើប។ យើងក៏កំពុងតែ ស្វែងរកនូវអ្នកឧបត្ថម្ភផ្សេងៗទៀត ដើម្បី គាំទ្រកម្មវិធី អោយមានលក្ខណៈកាន់តែប្រសើរ។
 
   
     

.



....

bl
កាលបរិច្ឆែទ កែសំរួលចុងក្រោយបំផុតនៅថ្ងៃទី 24 សីហា ឆ្នាំ2007
សមាគមឥន្ទធនូ ភ្នំពេញ កម្ពុជា
ទូរស័ព្ទ ០២៣ ៩៨៦ ២៤០ អ៊ីម៉េល info@INTHANOU.org