|
|
| |
 |
|
 |
|
|
|
 |
|
 |
 |
នេះជារឿងរបស់ប្អូនប្រុសម្នាក់
ដែលជាអតិថិជនរបស់ឥន្ទធនូ បានអនុញ្ញាតអោយកម្មវិធីយើង យកមករៀបរាប់ក្នុងទំព័រ
អ៊ិនធើណែត ដើម្បីរួមចំណែកចែករំលែក ទៅដល់យុវវ័យដទៃ ទៀតអោយបានដឹងឮ
ពីបញ្ហាផ្សេងៗដែលទាក់ទងទៅ នឹងជីវិតផ្ទាល់ខ្លួនរបស់ប្អូន។ យោងតាម
សំនូមពររបស់សាម៉ីខ្លួន កម្មវិធីយើងសុំរក្សាសិទ្ធិមិនបង្ហាញពីឈ្មោះពិតប្រាកដ
របស់តួអង្គ ។
បច្ចុប្បន្ននេះ ប្អូនប្រុសធ្វើការនៅក្នុងហាងកាត់សក់មួយ នៅទីក្រុងភ្នំពេញ ។
ក្នុងតួនាទីជាជាង
ធ្វើសក់ ប្អូនអាចធ្វើការ ងារបានច្រើនមុខដូចជា ៖ ធ្វើសក់ កាត់សក់ តុបតែងមុខ
ទាំងបុរស និង ស្ត្រី ។ ប្អូនបានប្រាប់យើងថា ៖
" ថៅកែខ្ញុំ គាត់ពេញចិត្តខ្ញុំណាស់
ព្រោះខ្ញុំមានជំនាញអាច
ធ្វើការបានច្រើនមុខ ស្មោះត្រង់ មិន ចេះកិបកេង និង ពូកែទទួលរាក់ទាក់ភ្ញៀវ
ធ្វើអោយ
ហាងគាត់មានអតិថិជនច្រើន។ ឥឡូវនេះ ខ្ញុំចាប់ផ្តើមទៅរៀន កាត់ដេរបន្ថែម
ព្រោះខ្ញុំចង់មាន
អាជីពជាអ្នកឆ្នៃម៉ូតសំលៀកបំពាក់។ ទៅអនាគត បើមានធនធានគ្រប់គ្រាន់ ខ្ញុំចង់
មានមុខ
របរដោយខ្លួនឯង ។ "
ប្អូនបានរំលឹកថា ចរិតលក្ខណៈរបស់ប្អូនហាក់ដូចជាមានពីកំណើត
ព្រោះវាចាប់ផ្តើមតាំងពី
ប្អូននៅតូចម៉្លេះ។ ប្អូនបានរៀបរាប់ពីប្រវត្តិរបស់ប្អូនប្រាប់យើងថា
៖ ឪពុកម្តាយប្អូនមានកូន ៥ នាក់ ប្អូនជាកូនពៅ និង
ជាកូនប្រុសតែមួយ គត់នៅក្នុងផ្ទះ ៖ " ម្តាយខ្ញុំ និង
បងៗខ្ញុំ ស្រឡាញ់
ខ្ញុំខ្លាំងណាស់ គាត់តែងតែកាន់ជើង និង បណ្តោយតាមចិត្តខ្ញុំចង់ ដូចជា
ទុកសក់វែងមិនព្រមកាត់ ថែមទាំងចង់បានមុខស្អាតដូចក្មេងស្រីៗក្នុងភូមិដែរ។
រៀងរាល់យប់ ខ្ញុំតែងតែលួចម្សៅបង ស្រី យកមកលាបមុខ ពេលខ្លះគាត់ដឹងដែរ
តែគាត់មិនខឹងទេ។ ខ្ញុំចូលចិត្តលេងតែជាមួយក្មេងប្រុសៗ ជាងក្មេងស្រី
ហើយពួកគេហៅខ្ញុំថា អាខ្ទើយដោយសារមុខរបស់ខ្ញុំស្អាត និង
មានសក់វែងដូចស្រីតែខ្ញុំមិនខឹងនឹងគេទេ។ លុះដល់ខ្ញុំមានអាយុប្រហែល ១៧ឆ្នាំ
ខ្ញុំច៉ាប់ផ្តើមមានអារម្មណ៍ប្លែក ខុសពីក្មេងប្រុសដទៃដែលមានវ័យស្របាលគ្នា
ដូចជា ចង់នៅក្បែរមនុស្សប្រុសស្អាត ហើយចូលចិត្ត តុបតែងខ្លួន និង
ធ្វើឬកម្ញិកម្ញក់ដូចមនុស្សស្រី ។ បើបាននៅក្បែរ
មនុស្សស្រីដែលមានរូបសម្ផស្សស្រស់ស្អាត
ខ្ញុំបែរជាមិនចាប់អារម្មណ៍ហើយមានសភាពធម្មតាទៅវិញ។ ខ្ញុំឆ្ងល់ខ្លួនឯង
ដែរ ថាតើហេតុអ្វីបានជាខ្ញុំ មានអារម្មណ៍ផ្ទុយពីធម្មជាតិបែបនេះ ???
កាលពីតូចម្តាយនិងបងស្រីខ្ញុំ គាត់មិនជំទាស់ទេ ព្រោះគាត់គិតថា
ខ្ញុំជាកូនក្មេង ប៉ុន្តែពេលខ្ញុំធំ គាត់ចាប់ផ្តើមមានប្រតិកម្ម និង
ស្តីបន្ទោស ហើយគាត់ថាខ្ញុំឆ្កួត ។
ពួកគាត់មិនជឿថាវាជាអារម្មណ៍ពិតរបស់ខ្ញុំទេ គាត់ចោទមិត្តភក្តិខ្ញុំថា
ជាអ្នកបបួលខ្ញុំទៅវិញ ។"
ប្អូនបានបញ្ជាក់ថា ៖
“ខ្ញុំមានដៃគូរួមភេទតែជាមួយបុរសដែលជាមិត្តភក្តិស្និទ្ធស្នាល ហើយជាទូទៅ
ខ្ញុំមិនសូវបានគិតពី រឿងស្រោមអនាម័យទេ ។ ខ្ញុំឮគេថាអ្នកមានស្រីស្នេហ៍ច្រើន
ប្រឈមមុខនឹងការឆ្លងមេរោគអេដស៍ ។ ដូច្នេះខ្ញុំជឿជាក់ ថា
ការរួមភេទជាមួយបុរសមិនឆ្លងអេដស៍ទេ “។
ថ្ងៃមួយ ប្អូនបានមើលទស្សនាវដ្តីដែលចេញជាយូរខែមកហើយ
បានឃើញដោយចៃដន្យនូវលេខទូរស័ព្ទពិសេស ដែលអាច សួរនាំពីបញ្ហាអេដស៏ និង
កាមរោគបាន ទើបប្អូនសាកល្បងចុចទូរសព្ទ័មក។ អ្នកផ្តល់ប្រឹក្សារបស់យើង
ណែនាំអោយប្អូន បានដឺងថា ការរួមភេទជាមួយបុរសដូចគ្នា ដោយមិនបានការពារ (
មិនប្រើស្រោមអនាម័យ ) ក៏ប្រឈមមុខខ្ពស់នឹងការ ឆ្លងមេរោគអេដស៍ និង កាមរោគដែរ
បើដៃគូយើងមានផ្ទុកមេរោគអេដស៍ រឺ កាមរោគ ។ អ្នកផ្តល់ប្រឹក្សាយើង ក៏បាន
បញ្ជាក់ពត៌មាន ស្តីពីការប្រើស្រោមអនាម័យដោយ
មានបន្ថែមទឺករំអិលដើម្បីជៀសវាងការដាច់ រឺ រហែកស្រោមនៅ ពេលរួមភេទ ។
ប្អូនបានសំគាល់ថា បងអ្នកផ្តល់ប្រឹក្សាបានផ្តល់ពត៌មាន ដែលទាក់ទងទៅនឹង
ជំងឺអេដស៍ និង កាមរោគ ព្រមទាំងរំលឹកអោយប្អូនចេះជ្រើសរើស
យកការរួមភេទដែលមានសុវត្ថិភាព ។
ឥឡូវនេះ ប្អូនចាប់ផ្តើមចាប់អារម្មណ៍ ចូលចិត្តអានសៀវភៅ រឺ ទស្សនាវដី្តិ និង
ចូលចិត្តស្តាប់កម្មវិធីផ្សេងៗ ដែលទាក់ទង នឹងសុខភាពតាមវិទ្យុ
ហើយប្អូនតែងតែទូរសព្ទ័មកសួរយោបល់បង ៗឥន្ទធនូ ពេលប្អូនមានចំងល់ ។
ជាទីបញ្ចប់ កម្មវិធីរបស់យើងសូមជូនពរ អោយប្អូនមានសំណាងល្អក្នុងឆាកជីវិត និង
មានជោគជ័យក្នុងវិជ្ជាជីវៈ !!!
ករណីសិក្សានេះបង្ហាញអោយឃើញថា ៖
ទស្សនៈភាន់ច្រលំ និង កង្វះពត៌មានត្រឹមត្រូវ
អាចធ្វើអោយកើនឡើង នូវភាពប្រឈមមុខនឹង
ការឆ្លងមេរោគអេដស៍- និងកាមរោគ ចំពោះក្រុមបុរសដែលមានការរួមភេទជាមួយបុរសដូចគ្នា |
|
|
|
|
|
|
|
|
bl
|

សមាគមឥន្ទធនូ ភ្នំពេញ កម្ពុជា
ទូរស័ព្ទ ០២៣ ៩៨៦ ២៤០ អ៊ីម៉េល info@INTHANOU.org |
br
|