សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់ពត៌មានបន្ថែមទាក់ទង និងមេរោគអេដស៌ ជំងឺអេដស៌ សូមទូរស័ព្ទមកកាន់លេខ ០១២៩៩៩០០៨/០១២៩៩៩០០៩ និង ០៩២៩១៤១១១ ចាប់ពីម៉ោង១១ថ្ងៃត្រង់ដល់ ម៉ោង៨យប់ រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ។  
 


ស្រ្តីមេផ្ទះជាមួយកូន៣នាក់

ប្រវត្តិរបស់ប្អូនស្ត្រីម្នាក់ មានផ្ទុក មេរោគអេដស៍ ជាមេផ្ទះ បានរៀបរាប់ អំពី មូលហេតុ
ដែលធ្វើអោយនាង ក្លាយទៅជាអតិថិជន ជាប្រចាំ របស់ឥន្ទធនូ

នេះជារឿងពិតរបស់ប្អូនស្ត្រីម្នាក់ ដែលមានផ្ទុកមេរោគអេដស៍ ហើយតែងតែយកកម្មវិធីរបស់
ឥន្ទធនូ ជាវេទិកា សំរាប់ពិភាក្សា នៅពេលដែលនាងមានបញ្ហាផ្សេងៗ ជាពិសេស គឺ បញ្ហាទាក់
ទងទៅនឹងសុខភាព និង វិបត្តិផ្លូវ ចិត្ត ។ នាងជាស្ត្រីម៉េម៉ាយ ប្តីរបស់នាងបានស្លាប់ដោយសារ មេរោគអេដស៍អស់រយៈពេលបីឆ្នាំមកហើយ ព្រម ទាំង បានចំលងមេរោគអោយនាង និង កូនប្រុសតូចអាយុ៣ឆ្នាំទៀតផង ។ ប្អូនស្ត្រី បាននិយាយថាៈ
“ នាងខ្ញុំមានបញ្ហាជាច្រើនលាក់ទុកនៅក្នុងចិត្ត តែមិនអាចទៅនិយាយរ៉ាយរ៉ាប់ប្រាប់នរណា ម្នាក់បានទេព្រោះ ខ្លាចគេដឹង និង ខ្មាស់គេ ការលាក់លៀមនេះធ្វើអោយនាងខ្ញុំស្ទើរក្លាយ
ជាមនុស្សឆ្កួត នៅពេល ខ្លះ រីឯពេលខ្លះ ទៀត ខ្ញុំមា់នអារម្មណ៍ថាចង់សំលាប់ខ្លួនដើម្បីអោយ
រួចផុតពីទុក្ខទោសទាំងឡាយ ដោយភ្លេចគិតទៅដល់កូនតូច ជាទីស្រលាញ់ ក៏ប៉ុន្តែក្រោយ
ពីខ្ញុំបានទាក់ទងនិយាយទូរសព្ទ័យ៉ាងយូរជាមួយកម្មវិធីរបស់ ឥន្ទធនូ ខ្ញុំមាន អារម្មណ៍ ថាបានធូរ
ស្រាលក្នុងចិត្តច្រើន ព្រោះខ្ញុំបានបន្ធូរនូវភាពតានតឹង ដោយបានបញ្ចោញនូវបញ្ហាផ្សេងៗដែល បង្កប់ទុកនៅក្នុងចិត្តជាយូរមកហើយ ខ្ញុំអាចនិយាយដោយ មិនមានបារម្ភថាមាននរណាដឹងឮ ព្រោះថា៖ ទី១ ,គេមិនស្គាល់មុខខ្ញុំ ទី២,ការសន្ទនាត្រូវបាន លាក់ការណ៍ជាសំងាត់ ទី៣, ខ្ញុំអាចពិភាក្សានូវបញ្ហាផ្សេងៗជាច្រើន ដែលទាក់ទងទៅនឹងសុខភាពរបស់នាងខ្ញុំដោយផ្ទាល់
 បានយ៉ាងងាយស្រួល និងបានទទួលការអប់រំ ណែនាំនិងមានការផ្តល់កំលាំងចិត្ត ពីកម្មវិធីរបស់ ឥន្ទធនូ ។ ហេតុនេះហើយ នាងខ្ញុំតែងតែទូរសព្ទ័មកកម្មវិធី របស់បងៗ ឥន្ទធនូ ជាប្រចាំនៅពេល
ដែលមានបញ្ហាផ្សេងៗ ទាក់ទងទៅនឹងសុខភាពខ្លួនខ្ញុំផ្ទាល់ ក៏ដូចជាកូន របស់ខ្ញុំ “

បច្ចុប្បន្ននេះ ពិតមែនតែនាងមានផ្ទុកមេរោគអេដស៍ តែនាងនៅមានអារម្មណ៍ផ្លូវចិត្តស្ងប់ស្ងាត់ល្អ និងមានក្តី សង្ឃឹមក្នុងជិវិត ព្រមទាំងមានការគាំទ្រពីសង្គមគ្រួសារល្អ មានការថែរក្សាខ្លួនបានល្អ
ធ្វើអោយសុខភាពនាងមាន លក្ខណៈល្អ ប្រសើរ ទើបនាងនៅមានសាច់ឈាម ស្រស់ថ្លា និងរក្សាបាននូវរូបសម្ផស្សស្រស់ស្អាត ។ សព្វថ្ងៃនេះនាងកំពុងទទួលការព្យាបាលដោយថ្នាំពន្យា
ពីអង្កការក្រៅរដ្ឋាភិបាលមួយ ហើយនាងតែងតែគោរព តាមការណែ នាំរបស់គ្រូពេទ្យជាប្រចាំ ដោយទៅតាមដានសុខភាពតាមការណាតា់ ជាទៀងទាត់់ ។ កូនរបស់នាង ក៏មានផ្ទុក មេរោគ
អេដស៍ដែរតែកូនរបស់នាងមិនទាន់បានទទួលការព្យាបាលដោយថ្នាំពន្យាដូចនាង
នៅឡើយទេ ។

កម្មវិធីរបស់យើង សូមជូនពរអោយប្អូនស្រី និង កូន ជួបប្រទះនូវសំណាងល្អ !
   

.



....

bl
សមាគមឥន្ទធនូ ភ្នំពេញ កម្ពុជា
ទូរស័ព្ទ ០២៣ ៩៨៦ ២៤០ អ៊ីម៉េល info@INTHANOU.org
br