| |
ជំងឺអេដស៍ |
 |
 |
 |
|
|
HIV មេរោគអេដស៏
គឺជាប្រភេទវ៉ីរុសដែលធ្វើអោយប្រពន្ធ័ការពាររាងកាយមនុស្សចុះខ្សោយ។

AIDS ជំងឺអេដស៏ គឺជាចង្កោមរោគសញ្ញា ដែលកើតឡើងនៅពេល
ដែល ប្រពន្ធ័ការពាររាងកាយ របស់មនុស្ស ចុះខ្សោយ។ |
|
 |
|
មេរោគអេដស៏ អាចឆ្លងតាម |
|
|
-
តាមការរួមភេទជាមួយដៃគូដែលផ្ទុកមេរោគអេដស៏ ដោយមិនបានការពារ
-
តាមឈាម
ដូចជាការបញ្ចូលឈាមដោយមិនបានត្រួតពិនិត្យជាមុន
រឺ ប្រើប្រាស់ របស់មុតស្រួចរួមគ្នា
ដោយមិនបានស្ងោររំងាប់មេរោគជាមុន
-
តាមរយៈពីម្តាយ ទៅកូន ចំពោះស្ត្រីមានផ្ទៃពោះ ដែលមាន
បីដំនាក់កាល ៖
នៅក្នុងពោះ
នៅពេលកើត
និង នៅពេលបំបៅដោះ
|
|
|
 |
|
មេរោគអេដស៏ មិនអាចឆ្លងតាម |
|
 |
|
- ការប្រស្រ័យទាក់ទងគ្នាជាសាធារណៈ នៅក្នុងសង្គម
- ការប្រើប្រាស់បង្គន់ រឺ បន្ទប់ទឹកសាធារណៈ រឺ
អាងទឹកសាធារណៈ
- សត្វល្អិតទិច រឺ ខាំ
- ការសួរសុខទុក្ខអ្នកជំងឺ រឺ អោបថើបគ្នា រឺ
ចាប់ដៃគ្នា
- ការហូបចុករួមគ្នា រឺ រស់នៅផ្ទះជាមួយគ្នា
|
|
 |
| |
វិធីការពារ |
|
 |
| |
-
ចូរអ្នកប្រើប្រាស់ស្រោមអនាម័យជាប្រចាំនៅពេលរួមភេទ
- កុំប្រើប្រាស់របស់មុតស្រួចរួមគ្នា
ដូចជាម្ជុលចាក់ថ្នាំ រឺ ឡាម
|
|
| |
ការព្យាបាលជំងឺអេដស៏ |
|
| |
រហូតមកទល់បច្ចុប្បន្ននេះ មិនទាន់មានអ្នក
ប្រាជ្ញណាម្នាក់ អាចរកឃើញថ្នាំសំលាប់មេរោគ
អេដស៏បាននៅឡើយទេ គេរកឃើញ តែថ្នាំសំរាប់ពន្យា ជីវិតអ្នកជំងឺអេដស៏
តែប៉ុណ្ណោះ ។ មេរោគអេដស៏ វាមិនសំលាប់មនុស្សដោយផ្ទាល់ទេ វាគ្រាន់តែធ្វើ
អោយប្រព័ន្ធការពារខ្លួន
មនុស្សចុះខ្សោយ ដែលធ្វើអោយខ្លួនអ្នកជំងឺនោះ ងាយនឹងទទួល យកនូវជំងឺ
ផ្សេងៗ ហៅថា ជំងឺឱកាសនិយម ដូច្នេះគេព្យាបាលជំងឺអេដស៏
គឺព្យាបាលជំងឺឱកាសនិយម ។ ជំងឺឱកាស
និយម ដែលជួបប្រទះញឹកញាប់ នៅប្រទេសកម្ពុជាយើង មានដូចជា
- ជំងឺរបេងសួត រឺ របេងក្រៅសួត
- ជំងឺទាក់ទងទៅនឹងប្រព័ន្ធដង្ហើម ឧទាៈ
ជំងឺរលាកសួត ដោយ ពពួកបាក់តេរី រឺ ពពួកផ្សិត
- ជំងឺទាក់ទងទៅនឹង ខួរក្បាល ឧទាៈ
ជំងឺរលាកខួរក្បាល
- ជំងឺទាក់ទងទៅនឹងប្រពន្ធ័រំលាយអាហារ ឧទាៈ រាគ
ផ្សិតអណ្តាត រឺ មាត់
- ជំងឺសើរស្បែក ឧទា ៖ កើតរើម, រមាស់
- ជំងឺ រលាកកូនកណ្តុរ
|
|
| |
ជំងឺកាមរោគ |
|
| |
ជំងឺ កាមរោគ ជាប្រភេទជំងឺ ទាំងឡាយណាដែលឆ្លង
ជាចំបងតាមការរួមភេទ ។
ជំងឺកាមរោគ មានជាចំបង ដូចជា ៖
- ជំងឺ ស្វាយ
- ជំងឺ ប្រមេះទឹកបាយ និង ប្រមេះទឹកថ្លា
- ជំងឺ ដុះសាច់លើប្រដាប់ភេទ
ដែលប្រជាជនយើងនិយមហៅថា ជំងឺសិរមាន់
- ជំងឺ ដំបៅពងបែកលើប្រដាប់ភេទ
- ជំងឺ រលាកថ្លើម ប្រភេទ បេ ជាដើម
ជំងឺកាមរោគ ផ្តល់នូវផលវិបាកធ្ងន់ធ្ងរទៅអនាគត
បើអ្នកមិនបានព្យាបាល រឺ ព្យាបាលមិនបាន
ត្រឹមត្រូវ។ បើអ្នកមានជំងឺកាមរោគ ហើយមិនបានធ្វើការព្យាបាលត្រឹមត្រូវ
អ្នកអាចមាន
ឱកាសនឹងឆ្លងមេរោគអេដស៏ខ្ពស់ជាង មនុស្សធម្មតា
នៅពេលដែលអ្នករួមភេទជាមួយដៃគូ
ដែលផ្ទុកមេរោគអេដស៍ ដោយមិន បានប្រើប្រាស់មធ្យោបាយការពារ ដូចជា
ស្រោមអនាម័យ
ជាដើម។ |
|
| |
សេវាព្យាបាល |
|
| |
អាស្រ័យហេតុនេះ បើអ្នកមានជំងឺកាមរោគ
សូមប្រញាប់ស្វែងរកការពិគ្រោះជំងឺជាមួយគ្រូពេទ្យ និង ការព្យាបាលនៅតាម
មណ្ឌលសុខភាពនានា រឺ មន្ទីរពេទ្យបង្អែក រឺ គ្លីនិកអង្កការនានា
ព្រមទាំងនាំ យកដៃគូទៅព្យាបាលផង ទើបការព្យាបាលមាន ប្រសិទ្ធិភាពល្អ។ |
|
| |
វិធីការពារ |
|
|

ចូរអ្នកប្រើប្រាស់ស្រោមអនាម័យជាប្រចាំនៅពេលរួមភេទកុំប្រើប្រាស់របស់មុតស្រួចរួមគ្នា
ដូចជាម្ជុលចាក់ថ្នាំ រឺ ឡាម |
|
 |