សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់ពត៌មានបន្ថែមទាក់ទង និងមេរោគអេដស៌ ជំងឺអេដស៌ សូមទូរស័ព្ទមកកាន់លេខ ០១២៩៩៩០០៨/០១២៩៩៩០០៩ និង ០៩២៩១៤១១១ ចាប់ពីម៉ោង១១ថ្ងៃត្រង់ដល់ ម៉ោង៨យប់ រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ។

 
 


គ្រឿងញៀន និងយុវជននៅកម្ពុជា

  យុវជនកម្ពុជា ក៏ដូចជាយុវជននៃប្រទេសដ៏ទៃទៀតនៅលើពិភពលោកដែរ កំពុងប្រឈមមុខ
នឹងការរងគ្រោះ ដោយសារការប្រើប្រាស់គ្រឿងញៀន។ វ័យពេញជំទង់គឺជាដំនាក់កាលមួយ
នៃជីវិតដែលមនុស្សចង់ស្វែងរកបទពិសោធន៍ ថ្មីៗ ហ៊ាន និងតំឡើងខ្លួនជាមនុស្សអស្ចារ្យ ។ ទង្វើទាំងនេះជាកត្តារួមចំនែកចំពោះការប្រឈមមុខនឹងគ្រោះថ្នាក់ ។ ការសិក្សាស្រាវជ្រាវមួយ ដែលត្រូវបានសំរបសំរួលដោយអង្គការមិត្តសំលាញ់ នៅអំលុងឆ្នាំ២០០១/២០០២ បានបង្ហាញ អោយឃើញថា យុវជនដែលស្ថិតនៅក្នុងវណ្ណៈសង្គមខុសគ្នាប្រើប្រាស់គ្រឿងញៀនប្រភេទ
ខុសៗគ្នា ។ អង្គការសហ- ប្រជាជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនបានអោយដឹងថា ប្រទេសកម្ពុជាបានក្លាយទៅជាកន្លែងផលិត និងជួញដូរ គ្រឿងញៀន ។ ចាប់តាំងពីចុង
ទសវត្សទី៩០មក ការប្រើប្រាស់ថ្នាំអំហ្វេតាមីនបានកើនឡើងគួរអោយព្រួយបារម្ភ ។
 

តើអ្វីទៅជាគ្រឿងញៀន ?

 

គ្រឿងញៀនគឺជាផលិតផលដែលមានប្រតិកិម្មទៅលើខួរក្បាល ព្រោះវាមានសារធាតុ
សកម្មជំនួយផ្លូវចិត្ត ។ គ្រឿងញៀនកែប្រែសកម្មភាពផ្លូវចិត្ត វេទនារម្មណ៍ និងអត្តចរិត ។

គ្រឿងញៀននៅកម្ពុជា

  • អំហ្វេតាមីន យ៉ាម៉ា

  • ថ្នាំហិត និងសារធាតុហើរ កាវ សាំង អេទែរ

  • កាណាប៊ី

  • ថ្នាំញៀនចាក់ ហេរ៉ូអីន អាភៀនរបបចំណីអាហារ   ដើម្បីថែរក្សាសុខភាព

 

តើការប្រើប្រាស់គ្រឿងញៀនបណ្តាលអោយមានឥទ្ធិពលអ្វីខ្លះ ?

  ឥទ្ធិពលទាំងអស់អាស្រ័យទៅនឹងប្រភេទគ្រឿងញៀនដែលបានប្រើប្រាស់ ។ គ្រឿងញៀន
ប្រភេទខ្លះមាន ឥទ្ធិពលលើកកំលាំង ខ្លះទៀតមានឥទ្ធិពលបន្ធូរអារម្មណ៍ ។ ការប្រើប្រាស់
គ្រឿងញៀនទាំងនោះ នឹងធ្វើអោយមាន អារម្មណ៍រវើរវាយ ធ្វើអោយលែងឃ្លានអាហារ លែង
មានភាពអៀនខ្មាសជាដើម ។

ឥទ្ធិពលគ្រឿងញៀនប្រែប្រួលទៅតាមបុគ្គលិកលក្ខណៈរបស់អ្នកប្រើប្រាស់ ទៅតាមសភាព
ផ្លូវកាយ និងផ្លូវចិត្ត និងគុណភាពគ្រឿងញៀន ។ គ្រឿងញៀនធ្វើអោយមានអារម្មណ៍សប្បាយ
ក្នុងខ្លួន មានវេទនារម្មណ៍នៃសុខុមាលភាព ផ្នែកផ្លូវចិត្ត និងផ្លូវកាយ មានថាមពលកើនឡើង ធ្វើអោយមានអារម្មណ៍មិនខ្លាចឈឺចាប់ មានអារម្មណ៍ថាខ្លួនឯងមាន អំនាច និងមានឧត្តមភាព
លើសគេ ធ្វើអោយការដឹងដោយវិញ្ញាណមានការប្រែប្រួល ធ្វើអោយលែងឃ្លានអាហារ បង្កើន សមត្ថភាពផ្នែករាងកាយ និងប្រាជ្ញាស្មារតី ជួយសំរួលទំនាក់ទំនងរវាងបុគ្គល និងបុគ្គល ។
 

តើការប្រើប្រាស់គ្រឿងញៀនហួសកំរិតអាចមានឥទ្ធិពលអ្វីខ្លះ ?

  ការប្រើប្រាស់គ្រឿងញៀនហួសកំរិតធ្វើអោយយើងប្រឈមមុខនឹងគ្រោះថ្នាក់ផ្នែកសុខភាព ហើយអាចបង្កជា ផលប៉ះពាល់ផ្នែកសង្គមយ៉ាងធ្ងន់ធ្ងរក្នុងជីវិតប្រចាំថ្ងៃ ។

គ្រោះថ្នាក់មាន អាកប្បកិរិយាចំលែក និងប្រើហឹង្សា លែងឃ្លានអាហារ ឆាប់ខឹងរួមនឹងភាព
ភ័យខ្លាច មានអារម្មណ៍រវើរវាយប្រកបដោយគ្រោះថ្នាក់ដែលអាចបង្កទៅជាអាកប្បកិរិយាអង់
អាច មានអាការៈអស់កំលាំង ចាត់ទុក គេឯងជាសត្រូវ និងឥទ្ធិពលធ្វើអោយមានអារម្មណ៍
ថាត្រូវគេធ្វើទុក្ខបុកម្នេញ ការចង្អោរ និងការក្អួត ជំងឺភ្នែកឡើង ក្រហម ខួរក្បាលដំនើរការ
ខុសប្រក្រតី វិបត្តិស្មារតីចងចាំ ការមានប្រតិកម្មភ្លាមៗថយចុះ ការភ័យខ្លាចអ្នកដទៃ ការខូច ខាតជាលិកាសរសៃប្រសាទ និងការធ្លាក់ទឹកចិត្ត ។

ការប្រើប្រាស់គ្រឿងញៀនក៏អាចបង្កើតអោយមានជាការញៀនផ្នែកផ្លូវកាយ និង/រឺផ្លូវចិត្តដែរ ។

ក្នុងករណីមានទំនាក់ទំនងផ្លូវភេទ ឥទ្ធិពលនៃគ្រឿងញៀនអាចធ្វើអោយយើងខ្វះ
ការប្រុងប្រយ័ត្នជាពិសេស ភ្លេចប្រើប្រាស់ស្រោមអនាម័យ ដែលធ្វើអោយមានការប្រឈមមុខខ្ពស់នឹងការឆ្លងហ៉ីវ/អេដស៍ ។
ការប្រើប្រាស់ម្ជុរចាក់ថ្នាំដោយមិនបានរំងាប់មេរោគ ក៏ដូចជាការប្តូរម្ជុរចាក់ថ្នាំ ពីម្នាក់ទៅម្នាក់ ជាកត្តាបង្កើនការប្រឈមមុខនឹងការឆ្លងជំងឺអេដស៍ ។

 

តើអ្វីទៅជាការញៀនគ្រឿងញៀន ?

  ការញៀនកើតឡើង នៅពេលអ្នកប្រើប្រាស់មិនអាចឈប់ប្រើប្រាស់គ្រឿងញៀនបាន គឺគេ
នឹងទទួលរងនូវការ ឈឺចាប់ផ្នែកផ្លូវកាយ និង/រឺផ្លូវចិត្ត ប្រសិនបើគេមិនបានប្រើប្រាស់វា ។ ដូចនេះ គេរស់នៅសំរាប់តែស្វែងរក និងប្រើ-ប្រាស់គ្រឿងញៀនប៉ុណ្ណោះ ។

រោគសញ្ញានៃការញៀនមានដូចជា ៖ មិនអាចស៊ូទ្រាំនឹងចំនង់ប្រើប្រាស់គ្រឿងញៀនបាន ការកើនឡើងនូវ អារម្មណ៍តានតឹងក្នុងខ្លួន និងមានកង្វល់មុននឹងប្រើប្រាស់ និងមានអារម្មណ៍
ធូរស្រាលនៅពេលប្រើប្រាស់គ្រឿងញៀន ហើយ ។

ការញៀនផ្នែកផ្លូវកាយ
រាងកាយទាំងមូលទាមទារនូវការប្រើប្រាស់គ្រឿងញៀន ដោយបញ្ចោញរោគសញ្ញាផ្លូវកាយ ពេលមិនបានប្រើ- ប្រាស់គ្រឿងញៀន ដូចជា ការញ័រខ្លួនខ្លាំង រឺការប្រកាច់ ។ រោគសញ្ញាទាំងនេះអាចអមដោយភាពខុសប្រក្រតីនៃ អាកប្បកិរិយា (កង្វល់ ភាពឆាប់ខឹង ភាពតានតឹងក្នុងចិត្ត អារម្មណ៍រំជើបរំជួល ។ ល។

ការញៀនផ្នែកផ្លូវចិត្ត
ការបញ្ឈប់ការប្រើប្រាស់គ្រៀងញៀនបង្កអោយមានអារម្មណ៍មិនស្រួលក្នុងខ្លួន មានភាពតាន
តឹងក្នុងចិត្ត ជួន-កាលរហូតដល់អាចបង្កអោយមានការធ្លាក់ទឹកចិត្តថែមទៀតផង ។ ក្នុងករណីអ្នកញៀនគ្រឿងឈប់ប្រើប្រាស់គ្រឿង ញៀន គេទទួលអារម្មណ៍ថា ដូចជានៅ
តែម្នាក់ឯងគ្មានទីពុំនាក់ និងមិនស្រួលក្នុងខ្លួន ហើយដែលការប្រើប្រាស់គ្រឿង ញៀនអាច
លុបបំបាត់នូវអាការៈទាំងនេះបាន ។
 

តួនាទីនៃប្រព័ន្ធអប់រំក្នុងការបង្ការគ្រឿងញៀន

  ប្រព័ន្ធអប់រំត្រូវផ្តល់ពត៌មានច្បាស់លាស់ និងមានភាពត្រឹមត្រូវ ដើម្បីប្រាប់កុមារ ទាំងនៅខាង
ក្រៅ និងខាង ក្នុងសាលា អោយដឹងពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ។ សកម្មភាព
នេះត្រូវធ្វើឡើងក្នុងក្របខ័ណ្ឌដ៏ទូលំ ទូលាយនៃការអប់រំបង្ការ រួមទាំងការបណ្តុះបណ្តាល
សាស្ត្រាចារ្យ នាយក-នាយិកាសាលា និងមន្ត្រីអប់រំ ក៏ដូចជា សកម្មភាពអប់រំតាមរយៈ
ភាពជាដៃគូ ។

ប្រព័ន្ធអប់រំត្រូវមានលទ្ធភាពអាចធ្វើអោយយុវជនដែលកំពុងប្រឈមមុខនឹងបញ្ហាគ្រឿងញៀន ពឹងផ្អែកលើ រចនាសម្ព័ន្ធជំនាញ ជាពិសេសរបស់ក្រសួងសង្គមកិច្ច និងអង្គការក្រៅរដ្ឋាភិបាល
នានា នៅក្នុងកិច្ចឧបត្ថម្ភគាំពារផ្នែកផ្លូវ កាយ និងផ្លូវចិត្ត ។
 

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន

អាជ្ញាធរនេះដែលមានឯកឧត្តម តេង សាវង្ស ជាអគ្គលេខាធិការ មានគោលបំនងធ្វើការ
សំរបសំរួលរវាង ស្ថាប័នរាជរដ្ឋាភិបាលផ្សេងៗ ដើម្បីប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ។
អាជ្ញាធរនេះក៏មានសមាសភាព ក្រសួងអប់រំ យុវជន និងកីឡា ផងដែរ ។

.



....

bl
សមាគមឥន្ទធនូ ភ្នំពេញ កម្ពុជា
ទូរស័ព្ទ ០២៣ ៩៨៦ ២៤០ អ៊ីម៉េល info@INTHANOU.org
br