សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់ពត៌មានបន្ថែមទាក់ទង និងមេរោគអេដស៌ ជំងឺអេដស៌ សូមទូរស័ព្ទមកកាន់លេខ ០១២៩៩៩០០៨/០១២៩៩៩០០៩ និង ០៩២៩១៤១១១ ចាប់ពីម៉ោង១១ថ្ងៃត្រង់ដល់ ម៉ោង៨យប់ រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ។

 
 


ការធ្វើតេស្តឈាម រកមេរោគអេដស៍

  ជាមធ្យោបាយមួយួយ៉ាងសំខាន់ និង មានផលប្រយោជន៍ ច្រើនដូចជា ៖ 
  • សំរាប់ធ្វើរោគវិនិច្ឆ័យ
  • ដើម្បីបំបាត់ការសង្ស័យ
  • ការពារការចំលងទៅអ្នកដទៃ
  • អាចរៀបចំទុកដាក់ អនាគតកូនចៅ
  • ដើម្បីធ្វើស្ថិតិ និង ការស្រាវជ្រាវផងដែរ ។

 
រាល់ការធ្វើតេស្តឈាមរកមេរោគអេដស៍ ត្រូវតែប្រព្រឹត្តទៅដោយការស្មគ្រ័ចិត្ត  និង  រក្សាការសំងាត់ជា មូលដ្ឋានហើយត្រូវតែទទួលនូវ  ការផ្តល់ប្រឹក្សាជាចាំបាច់ ។
ការផ្តល់ប្រឹក្សាមានតួនាទីសំខាន់ណាស់ ព្រោះថាបុគ្គលនោះអាចទទួលបាននូវ 
  • ការប៉ាន់ ប្រមាណអំពីផ្លូវចិត្ត
  • ការប្រមាណ អំពីការប្រព្រឹត្តប្រឈមមុខដែលគួរធ្វើតេស្តឈាម
  • ពត៌មានផ្សេងៗ អំពីបញ្ហាមេរោគអេដស៍ ជំងឺអេដស៍ និង ការការពារខ្លួន
  • ពីរបៀបរបបនៃ ការថែរក្សាខ្លួន ដើម្បីអោយរស់នៅបានយូរ
  • ការគាំទ្រផ្លូវចិត្ត ចំពោះអ្នកផ្ទុកមេរោគ និងក្រុមគ្រួសាររបស់គេ
  • ពត៌មានផ្សេងៗអំពី សេវាថែទាំសុខភាពរបស់រដ្ឋាភិបាល និង អង្កការនានាព្រម ទាំងសេវា សាធារណៈ ផងដែរ ។

លទ្ធផលនៃការធ្វើតេស្តបញ្ជាក់ថា ៖

វិជ្ចមាន យើងត្រូវថែទាំខ្លួនដើម្បីអោយរស់នៅបានយូរ ដោយត្រូវគិតគូរដល់  ៖

  • របបចំណីអាហារ   ដើម្បីថែរក្សាសុខភាព

  • អនាម័យក្នុងការរស់នៅ ដើម្បីជៀសវាងជំងឺឆ្លងផ្សេងៗ

  • ជួបពិគ្រោះជាមួយគ្រូពេទ្យ  នៅពេលមានបញ្ហាទាក់ទងទៅនឹងសុខភាព

  • ប្រើប្រាស់ស្រោមអនាម័យជាប្រចាំនៅរាល់ពេលរួមភេទដើម្បីការពារកុំឱ្យ
     ចំលងទៅអ្នកដទៃផង  និង ការពារកុំអោយឆ្លងជំងឺដទៃទៀតចូលមកបន្ថែម

  • ហាមប្រើគ្រឿងញៀនស្រវឹង នាំឱយសុខភាព យើងកាន់តែធ្ងន់ធ្ងរថែម

អវិជ្ជមាន យើងត្រូវថែរក្សា និង ការពារខ្លួនអោយនៅតែអវិជ្ជមានរហូតរៀងទៅដោយត្រូវ ៖

  • ផ្លាស់ប្តូរការប្រព្រឹត្តផ្លូវភេទដែលប្រឈមមុខ

  • ស្មោះត្រង់ - កាត់បន្ថយដៃគូស្នេហា

  • ប្រើប្រាស់ស្រោមអនាម័យ  ជាប្រចាំរៀងរាល់ពេលរួមភេទ

  • មិនប្រើប្រាស់របស់មុតស្រួចរួមគ្នា ដូចជា ម្ជុលសាក់ រឺ ម្ជុលចាក់ថ្នាំ

.



....

bl
សមាគមឥន្ទធនូ ភ្នំពេញ កម្ពុជា
ទូរស័ព្ទ ០២៣ ៩៨៦ ២៤០ អ៊ីម៉េល info@INTHANOU.org
br